សំ សុផន់
លោកសាស្រ្តាចារ្យ សំ សុផន់ កើតនៅឆ្នាំ១៩៦១ ក្នុងខេត្តកំពង់ចាម។ គាត់ជាកូនប្រុសទីប្រាំពីក្នុងចំណោមបងប្អូន ៩ នាក់។ គាត់បានឆ្លងកាត់ ៤ របបគ្រប់គ្រងនៃរដ្ឋាភិបាល ហើយបានស្គាល់នូវការលំបាក ភាពឈឺចាប់ ភាពក្រីក្រ សង្គ្រាម និងលើសពីនេះទៅទៀត គឺឆ្លងផុតនិងរស់រានមានជីវិតពីរបបប៉ុលពត។
នៅឆ្នាំ ១៩៧៩ នៅពេលដែលរបបខ្មែរក្រហមដួលរលំ យើងបានកើតជាថ្មី។ គាត់នៅសល់បងប្អូនតែ 6 នាក់ប៉ុណ្ណោះ បងប្អូនស្រីពីរនាក់ និង បងប្រុសម្នាក់របស់គាត់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនោះ។ វាក៏ជាសំណាងដែរ បើប្រៀបធៀបជាមួយគ្រួសារដ៏ទៃទៀតដែលត្រូវបានសម្លាប់ទាំងក្រុមគ្រួសារ។
នៅឆ្នាំ ១៩៨០ គាត់បានមករាជធានីភ្នំពេញហើយសម្រេចចិត្តប្រលងចូលរៀននៅសាលាវិចិត្រសិល្បៈជំនាញវិចិត្រគំនូរដែលជាមុខវិជ្ជាគាត់ស្រលាញ់តាំងពីនៅកុមារភាព។ បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់គាត់បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៨៥ ។ បន្ទាប់មកនៅឆ្នាំ ១៩៨៧ គាត់បានក្លាយជាសាស្ត្រាចារ្យខាងរចនាក្រាហ្វិចនិងគំនូរ។
ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩០ លោកបានចុះ និង បញ្ចប់កម្មសិក្សានៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។ ក្រោយមកគាត់បានវិលត្រឡប់មករាជធានីភ្នំពេញវិញហើយគាត់ចូលធ្វើការសាជាថ្មីជាសាស្រ្តាចារ្យផ្នែកគំនូរនៅសាលាវិចិត្រសិល្បៈ។
គាត់សំរេចបានស្នាដៃជាច្រើន ក៏ដូចជាបានចូលរួមក្នុងការតាំងពិព័រណ៍ជាតិនិងអន្តរជាតិជាច្រើនផងដែរ។ នាពេលបច្ចុប្បន្ននេះ គាត់គឺជាអនុប្រធាននៃវិទ្យាល័យវិចិត្រសិល្បៈ។ សម្រាប់រូបលោក នេះមិនមែនជាការងារងាយស្រួលនោះទេ។ វាត្រូវការការអត់ធ្មត់ច្រើនបើទោះបីជាគាត់មានការពេញចិត្តនិងរីករាយនឹងការងាររបស់គាត់ក៏ដោយ។ គាត់ក៏កំពុងបន្តរធ្វើការស្រាវជ្រាវនៅក្នុងប្រទេសនិងក្រៅប្រទេសដើម្បីលើកកម្ពស់ចំណេះដឹងរបស់គាត់ដើម្បីឱ្យគាត់អាចចែអ្នកជំនាន់ថ្មីដើម្បីប្រឈមនឹងសកលភាវូបនីយកម្មដើម្បីពង្រីកសិល្បៈខ្មែរនិងវប្បធម៌។
បណ្តាញសង្គម